វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី

CAMBODIA-ASIA POLYTECHNIC INSTITUE

អំពីវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី

១.បេសកកម្ម

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី (Cambodia-Asia Polytechnic Institute) មានបេសក- កម្មផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងខាងការគ្រប់គ្រងបច្ចេកទេសប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងគុណ-តម្លៃដើម្បីក្លាយជាបញ្ញាវន្តក្នុង​ការ​ឆ្លើយតបនឹងតម្រូវការធនធានមនុស្សនៅ​ក្នុងសង្គមសកលភាវូបនីយកម្ម។

គោលបំណង

ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងទូទៅក្នុងការគ្រប់គ្រងបច្ចេកទេស 

និស្សិត​មានលក្ខណសម្បត្តិសំខាន់ៗដែលជាតម្រូវការចាំបាច់​ នៅក្នុងទីផ្សារការងារប្រកួត​​ប្រជែង​បច្ចុប្បន្ន និងអនាគត

ផ្តល់ឱ្យនិស្សិតនូវសមត្ថភាពពិចារណា ឱ្យបានស៊ីជម្រៅចំពោះបញ្ហាដែលត្រូវប្រឈម​ក្នុងបរិយាកាសប្រកួតប្រជែង

ហ្វឹកហ្វឺននិសិ្សតឱ្យមានប្រឌិតញ្ញាណខ្ពស់ក្នុងការច្នៃប្រឌិត និងការបង្កើតថ្មី 

ជុំរុញឱ្យនិស្សិតមានការអនុវត្តន៍ដែលផ្សារភ្ជាប់ជាមួយទ្រឹស្តី ដើម្បីឈានទៅរកភាពច្បាស់លាស់និងទំនុកចិត្តក្នុងការចេញទៅរកការប្រកួតប្រជែងក្នុងទីផ្សារការងារ

 

២.កម្រិតបរិញ្ញាបត្រ 

កម្រិតបរិញ្ញាបត្រ 

បរិញ្ញាបត្រសិល្បៈ ឯកទេស ការបង្រៀនជាភាសាអង់គ្លេស

កម្មវិធីនេះនឹងឆ្លើយតបដល់និស្សិតដែលមានចំណាប់អារម្មណ៍ទៅលើអាជីពបង្រៀនហើយ ក៏ដូចជា ប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងបរិយាកាសការងារត្រូវការភាសាអង់គ្លេស។ កម្មវិធីនេះផ្តល់និស្សិតនូវលទ្ធភាព ក្នុងការទទួលបាននូវកម្រិតសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់ក៏ដូចជាទទូលបាននូវចំណេះដឹង និងជំនាញ ដ៏មានតម្លៃសម្រាប់ការងារ។ កម្មវិធីនេះរួមបញ្ចូលនូវប្រធានបទស្តីពីការសិក្សាសង្គម អក្សរសិល្ប៍ និងវប្បធម៌។ បន្ថែមលើនេះទៀតនិស្សិតអាចស្វែងយល់នូវការប្រើប្រាស់ភាសាអង់គ្លេសតាមរយៈអ្នកនិយាយភាសាអង់គ្លេសជន-ជាតិដើម និងជនបរទេសមិនមែនជនជាតិដើមក្នុងបរិបទចំរុះជាតិសាសន៍និងបច្ចេកវិទ្យា។

៣.គណៈគ្រប់គ្រង

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី បានរៀបចំរចនាសម្ពន្ធ័គ្រប់ច្បាស់លាស់ដោយក្នុងនោះ ត្រូវបានរៀបចំអោយមានជាក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថាន នាយក​ នាយករង និងមានព្រឹទ្ធបុរសទទួលបន្ទុក តាមផ្នែកនីមួយៗដោយបែងចែកជាបួនផ្នែកគឺផ្នែកភាសាបរទេស ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ផ្នែកកសិកម្មនិងអភិវនិងផ្នែកគ្រប់គ្រង់ធុរកិច្ច។ ជាមួយគ្នានេះដែរសម្រាប់ការងារប្រតិបត្តិទូទៅ វិទ្យាស្ថានបានរៀបចំការងារដាច់ដោយឡែកពីគ្នាពោលមាន អ្នកទទួលបន្ទុកខាងរដ្ឋបាល ហរិញ្ញវត្ថុ និងកិច្ចការសិក្សាជាដើម។

 

អំពីដេប៉ាតឺម៉ង់

 

វិទ្យាស្ថានគ្រប់គ្រងអាជីវកម្មកម្ពុជា ធ្វើការបណ្តុះបណ្តាលលើជំនាញចំនួនបួនគឺ ភាសាបរទេស វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា កសិកម្​និងអភិវឌ្ឍន៍ជនបទ គ្រប់គ្រងធុរកិច្ច។ កម្មវិធីសិក្សានៅតាមដេប៉ាតឺម៉ង់ នីមួយៗគឺត្រូវបានរៀបចំឡើងឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទ្រឹស្តី និងការអនុវត្តន៍ត្រូវបានដើរទន្ទឹមគ្នាដើម្បីធានាថានិស្សិតពិតជាទទួលបាននៅចំនេះដឹង ចំណេះធ្វើពិតប្រាកដ។

ដេប៉ាតឺម៉ង់ភាសាបរទេស

កម្រិតបរិញ្ញាបត្ររង

បរិញ្ញាបត្ររងសិល្បៈ ឯកទេស ភាសាអង់គ្លេស

កម្មវិធីនេះនឹងឆ្លើយតបដល់និស្សិតដែលត្រូវការភាសាអង់គ្លេសជាចាំបាច់ នៅក្នុងបរិយាកាសការងារ ទាមទារការទំនាក់ទំនងនិងប្រើភាសាអង់គ្លេស។ កម្មវិធីនេះផ្តល់និស្សិតនូវកម្រិតភាសាអង់គ្លេសកម្រិតមធ្យម ក៏ដូចជាការទទួលបានចំណេះដឹងនិងជំនាញដែលសមស្របនិងដ៏មានតម្លៃសម្រាប់អាជីពការបង្រៀនកម្រិតដំបូងឬបឋម និងការងារសេវាជូរមុខនិងលេខាធិការ។

៤.ឯកទេសភាសាអង់គ្លេស

បរិញ្ញាបត្រសិល្បៈ ឯកទេស ការបកប្រែជាភាសាអង់គ្លេស

កម្មវិធីនេះនឹងឆ្លើយតបដល់និស្សិត ដែលមានចំណាប់អារម្មណ៍ជាចំបងលើអាជីពបកប្រែ)ជាលាយ     លក្សណ៍អក្សរនិងផ្ទាល់មាត់) ក៏ដូចជាការប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងបរិយាកាស ការងារត្រូវការ ភាសាអង់គ្លេស។ កម្មវិធីនេះផ្តល់ជូននិស្សិតនូវលទ្ធភាពទទួលបានសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់ ក៏ដូចជា ការទទួលបាននូវចំណេះដឹង និងជំនាញដ៏មានតម្លៃសម្រាប់ការងារ។ បន្ថែមលើនេះទៀតនិស្សិតអាចស្វែង យល់នូវការប្រើប្រាស់ភាសាអង់គ្លេសតាមរយៈអ្នកនិយាយភាសាអង់គ្លេសជនជាតិដើម និងជនបរទេស មិនមែន ជនជាតិដើមក្នុងបរិបទចំរុះជាតិសាសន៍និងបច្ចេកវិទ្យា។កម្មវិធីនេះនឹងពង្រីក បន្ថែមជំនាញចំាបាច់សម្រាប់អាជីព បកប្រែតាមរយៈការបកប្រែឯកសារជាលាយលក្សណ៍ អក្សរនិងបកប្រែដោយផ្ទាល់មាត់ តាមរយៈការផ្តល់ នូវឪកាសសិក្សាមេរៀនដែលពាក់ពន្ធ័រួមមានការបកប្រែជាលាយលក្សណ៍អក្សរ បកប្រែ ផ្ទាល់មាត់ បកប្រែ ប្រដេញ ការអានត្រួតពិនិត្យ  ការធ្វើបឋកថា ជាសាធារណៈ ការសរសេររបាយការណ៍ ការតស៊ូមតិ និងការសិក្សា វប្បធម៌។

ព័ត៌មានលំអិតអំពីលក្ខណ្ឌចុះឈ្មោះ

លក្ខខណ្ឌចុះឈ្មោះចូលសិក្សាកម្រិតបរិញ្ញាបត្ររង

និស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្ររងនៃដេប៉ាតឺម៉ង់ភាសាត្រូវមានលក្ខខណ្ឌទូទៅមួយចំនួនក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោមៈ

     -វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិបញ្ជាក់ថា “បានប្រឡងធ្លាក់” ឬ ព្រឹត្តបត្រពិន្ទុ ដែលបញ្ជាក់អំពីនិទ្ទេស ”F” ថា“បានប្រឡងធ្លាក់”។

      -សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមទុតិយភូមិបញ្ជាក់ថា “បានប្រឡងជាប់” ឬ ព្រឹត្តបត្រពិន្ទុដែលបញ្ជាក់និទ្ទេសថា“បានប្រឡងជាប់”ដោយមាននិទ្ទេស A,B,C,D,E ។

      -សញ្ញាបត្រដែលមានតម្លៃខ្ពស់ជាងឬស្មើនឹង “បានប្រឡងធ្លាក់” ឬ“បានប្រឡងជាប់” មធ្យមសិក្សាទុតិយភូមិដោយមានលិខិតសមមូលដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(គ.ទ.ក)។

លក្ខខណ្ឌចុះឈ្មោះចូលសិក្សាកម្រិតបរិញ្ញាបត្រ

និស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៃដេប៉ាតឺម៉ង់ភាសាបរទេស ត្រូវមានលក្ខខណ្ឌ ទូទៅមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោមនេះ ដើម្បីអោយអាចចុះឈ្មោះចូលរៀនថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ដើម្បីបន្តទៅកម្រិតបរិញ្ញាបត្រ៖

   -សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមទុតិយភូមិបញ្ជាក់ថា “បានប្រឡងជាប់” ឬ ព្រឹត្តបត្រពិន្ទុដែលបញ្ជាក់និទ្ទេសថា“បានប្រឡងជាប់”ដោយមាននិទ្ទេស A,B,C,D,E ។

  -សញ្ញាបត្រដែលមានតម្លៃខ្ពស់ជាង ឬស្មើនឹង “បានប្រឡងធ្លាក់” ឬ“បានប្រឡងជាប់” មធ្យម- សិក្សាទុតិយភូមិដោយមានលិខិតសមមូលដែលបញ្ជាក់ដោយគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(គ.ទ.ក)។

 

ការធ្វើតេស្តចូលរៀនសម្រាប់កម្រិតបរិញ្ញាបត្រនិងបរិញ្ញាបត្ររង

 

និស្សិតចុះឈ្មោះចូលសិក្សាថ្នាក់ឆ្នាំទី១ ថ្នាក់បរិញ្ញាបត្ររង និង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយតំរង់ទិស ដើម្បីបន្តថ្នាក់បរិញ្ញាបត្រនៃដេប៉ាតឺម៉ង់ភាសា ត្រូវឆ្លងកាត់តេស្តសមត្ថភាពភាសាអង់គ្លេស។ បើលទ្ធផលបង្ហាញ ថានៅមានកម្រិត និស្សិត ត្រូវសិក្សាវគ្គបំប៉នពិសេសដែលមានរយៈពេល១០សប្តាហ៍។ និស្សិតក៏អាចចុះឈ្មោះ-សិក្សា ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្ត ក្នុងករណីនិស្សិតនិស្សិតធ្លាប់បានប្រលងធ្វើសមត្ថភាពភាសា   ណាមួយ ហើយទទួលបានកម្រិតពិន្ទុដែលមានសុពលភាពមិនលើសពីឆ្នាំដូចខាងក្រោម៖

ពិន្ទុ TOEFL Paper-Based បានយ៉ាងទាប៤៣០

ពិន្ទុ TOEFL CBT បានយ៉ាងទាប ១២០

ពិន្ទុ TOEIC បានយ៉ាងទាប ៤០០

ពិន្ទុ IELTS បានយ៉ាងទាប ៣.៥